១-កម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ |
កម្មវិធីសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ បានរៀបចំឡើង ដោយក្រុមប្រឹក្សាអភិ វឌ្ឍកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ដែលមានចំនួន១៨មុខវិជ្ជា ស្មើរនឹង៥៤ ក្រេឌីត រួមបញ្ជូលទាំង សារណា ១២ ក្រេឌីត ។ កម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ត្រូវបាន ចែកចេញជា បួន ឆមាសដែលក្នុង ១ឆមាសមាន ចំនួន ៤មុខវិជ្ជា ស្មើរនឹង១២ក្រេឌីត ។ កម្មវិធី សិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ មានការទទួលស្គាល់ពីនាយកដ្ឋានស្រាវជ្រាវទ្យាសាស្រ្ត និងក្រសួង អប់រំយុវជន និងកីឡា តាំងពីឆ្នាំ២០០៦។ កម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ជាមូល ដ្ឋានគ្រឹះសម្រាប់អោយនិស្សិតមាន ជំនាញពិតប្រាកដ សំរាប់ការសិក្សាបន្ត ថ្នាក់បណ្ឌិត ។ |
២- ការវាយតម្លៃ អវត្តមាន និងកិច្ចការស្រាវជ្រាវ |
១-ការវាយតម្លៃជាប្រចាំ | ២៥% |
- វត្តមានក្នុងថ្នាក់ | ១០% |
- កិច្ចការស្រាវជ្រាវ | ១៥% |
២-ការប្រឡងពាក់កណ្តាលវគ្គ | ២៥% |
៣-ការប្រឡងបញ្ចប់វគ្គ | ៥០% |
៣-វិញ្ញាប័នប័ត្រថ្នាក់ក្រោយបរិញ្ញាបត្រ |
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នឹងផ្តល់វិញ្ញាប័នប័ត្រថ្នាក់ ជូនដល់និស្សិត ដែលសិក្សា ថ្នាក់ត្រៀម បរិញ្ញាបត្រជាន់ខ្ពស់ និង វិញ្ញាបនបត្រ ជូនដល់និស្សិត ដែលសិក្សាថ្នាក់បណ្ឌិត ដែលបាន ការពារ គម្រោងប្លង់ និក្ខេបបទ របស់ខ្លួនជាប់ ដើម្បីទុក ជាភស្តុតាង សម្រាប់និស្សិតយកទៅប្រើប្រាស់ និង ដើម្បីរៀនបន្ត ។ |
៤-កម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ >> អានបន្ត |